
សកម្មភាពនេសាទនិងកាប់ឈើខុសច្បាប់កម្រើកឡើងវិញនៅស្ទឹងត្រែង
ប្រជាពលរដ្ឋមួយចំនួននៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានងាកទៅធ្វើសកម្មភាពខុសច្បាប់ខ្លះៗវិញទៀតហើយ ដូចជាធ្វើការនេសាទនៅក្នុងរដូវបិទនេសាទ និងកាប់ឈើនាំចេញទៅលាវជាដើម។
ទិដ្ឋភាពព្រំដែនកម្ពុជា-លាវ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១០
ប្រធានសហគមន៍ប្រជានេសាទភូមិអូររុន ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក គង់ ចន្ធី បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែកក្កដា ថា សកម្មភាពល្មើសច្បាប់នានា រួមមានការធ្វើនេសាទក្នុងរដូវបិទនេសាទ និងសកម្មភាពកាប់ឈើនាំចេញទៅប្រទេសលាវ កំពុងកើតមានឡើងវិញយ៉ាងសកម្មរៀងរាល់ថ្ងៃ នៅក្នុងឃុំអូរស្វាយ និងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ដែលជាតំបន់ក្បែរព្រំដែនខ្មែរលាវ។
លោក គង់ ចន្ធី មានប្រសាសន៍ថា ប្រជាពលរដ្ឋប្រឈមមុខនឹងកង្វះខាតស្បៀងអាហារ និងការធ្វើកសិកម្មត្រូវទទួលការបំផ្លាញដោយភាពរាំងស្ងួត។ ដូច្នេះហើយពួកគាត់មួយចំនួនអះអាងថា បញ្ហាក្រពះធំជាងបទបញ្ញត្តិច្បាប់។ Read more...





2010-09-02
There was a Training Workshop was organized by FACT with financial support of Forum Syd and ICCO, held for three days from August 10-12, 2010, at the Institute of Foreign Languages with participation ...
















