ខេត្ដបន្ទាយមានជ័យ ៖ អនុវត្ដតាមបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១បប ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១០ ស្ដីពីការចាត់វិធានការ និងការពារតំបន់ជុំវិញបឹងទន្លេសាប លោកលឹម គានហា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរបឹងទន្លេសាប បានចាត់តាំងក្រុមការងារចុះធ្វើការសិក្សា និងបំផ្លាញចោលរាល់អាងទំនប់ប្រអប់ ដែលស្ថិតក្នុងតំបន់៣នៃបឹងទន្លេសាប ។
ដោយឡែកនៅមុខព្រួញខេត្ដបន្ទាយមានជ័យ ក្នុងភូមិសាស្ដ្រស្រុកព្រះនេត្រព្រះ ដែលមានអាងទំនប់ប្រអប់ចំនួន៣ ត្រូវធ្វើការរំលាយចោលទាំងស្រុងនោះ ក៏ត្រូវបានក្រុមការងារដឹកនាំដោយលោកម៉ី លីហួត អគ្គនាយករង បច្ចេកទេសនៃក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារមុខព្រួញ ខេត្ដនាំយកគ្រឿងចក្រទៅកាយបំផ្លាញចោលអាងទំនប់ទី៣ ស្ថិតនៅក្នុងភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ដោយចាប់ផ្ដើម នៅថ្ងៃទី១០ ខែកក្កដា ។
លោកសរ ចំរុង អភិបាលរងខេត្ដដែលរួម ដំណើរដោយលោក លី សុវណ្ណារិទ្ធ អភិបាលស្រុកព្រះនេត្រព្រះ មន្ដ្រីធនធានទឹក និងឧតុនិយម មន្ដ្រីជលផល អាជ្ញាធរភូមិ-ឃុំ និងកំលាំងសមត្ថកិច្ចប្រដាប់អាវុធជាច្រើនទៀត ក៏បានអញ្ជើញចូលរួមក្នុងយុទ្ធនាការ រំលាយចោលទាំងស្រុង នូវអាងទំនប់ប្រអប់ ដើម្បីការពារតំបន់ជុំវិញបឹងទន្លេសាបនេះដែរ ។ លោក លី សុវណ្ណារិទ្ធ បានមានប្រសាសន៍ថា នេះគឺជាគោលការណ៍របស់រាជរដាភិបាល ក្នុងការការពារតំបន់ជុំវិញបឹងទន្លេសាប ហើយក្រោយពេលរំលាយទំនប់អាងនេះ ចរន្ដទឹកអាចចេញចូលបាននឹងនាំមកនូវមច្ឆជាតិ គ្រប់ប្រភេទឡើងវិញទៀតផង ។
ចំណែក លោកម៉ី លីហួត មានប្រសាសន៍ដែរថា នៅស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ នេះមានអាងទំនប់ចំនួន៣ ដែលត្រូវបំផ្លាញចោលហើយអាងនេះតូចបំផុតក៏មានផ្ទៃដី ប្រមាណ៣៥០ហិកតាដែរ និងអាងធំមាន ទំហំ៦៧០ហិកតា ។ ការរំលាយចោលនូវ អាងទឹកនេះវាមានសារសំខាន់ណាស់សំរាប់ កិច្ចការពារតំបន់ជុំវិញបឹងទន្លេសាប ពោលគឺ សំរួលដល់ចរន្ដទឹក មច្ឆជាតិនិងប្រព័ន្ធអេកូឡូហ្ស៊ី ពិសេសគឺជីវិតមនុស្ស សត្វ និងរុក្ខជាតិ ៕






There was a Training Workshop was organized by FACT with financial support of Forum Syd and ICCO, held for three days from August 10-12, 2010, at the Institute of Foreign Languages with participation ...
















