ខេត្តកណ្តាល មន្ត្រីជលផល បានចុះទៅប្រមូលមងក្រឡាល្អិត(ឡុក) រាប់សិបកន្លែងនៅជុំវិញកោះតេជោឃុំគគីរធំ ដុតបំផ្លាញចោលគ្មានសល់ឡើយ ការដុតបំផ្លាញចោលនេះគឺបន្ទាប់ពីមានការព្រួយបារម្ភ របស់ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅភូមិតេជោឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាលថា មានមនុស្សមួយចំនួនបានគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនល្មើសច្បាប់បំផ្លាញធនធានធម្មជាតិ ដែលប្រើឧបករណ៍នេសាទខុសច្បាប់ប្រភេទមងក្រឡាល្អិតនោះ។
ប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្មលោកណៅធួក បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងនៅថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១០នេះថាមងក្រឡាល្អិត(ឡុក) ទាំងនោះភាគច្រើនមានប្រវែង១០០មែត្រហើយគឺអ្នកស្រុកនៅជិតខាងនោះជាម្ចាស់ឧបករណ៍នេសាទខុសច្បាប់នោះ ហើយអាជ្ញាធរបានដុតបំផ្លាញចោលគ្មានសល់ឡើយ ប្រជាពលរដ្ឋរស់នៅលើកោះតេជោនោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថាពួកគាត់ពិតជាមានទំនុកចិត្តលើអាជ្ញាធរ បន្ទាប់ពីឃើញអាជ្ញាធរជលផលបំផ្លាញឧបករណ៍នេសាទខុសច្បាប់គ្មានសល់យ្គាងដូចច្នេះហើយលែងមានក្តីព្រួយបារម្ភថាកម្ពុជានឹងអស់ធនធានធម្មជាតិទៀតនោះឡើយ។





















